ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ក្នុងការទិញស្រាសមកពិសា ព្រោះមានមនុស្ស៣នាក់ត្រូវបានស្លាប់ និង៥៩នាក់ទៀត កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់
ក្រចេះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងការទិញស្រាសមកពិសា ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងសូមមេត្តាពិសាក្នុងកម្រិតទាបបំផុត។ បន្ទាប់ពីកើតហេតុករណីពុលស្រាខាងលើ កម្លាំងជំនាញខេត្តក្រចេះ បានចុះបិទទីតាំងផលិតស្រាសមួយកន្លែងរបស់ឈ្មោះ ស្រស់ ធា ភេទប្រុស អាយុ៤៩ឆ្នាំ ជាបណ្ដោះអាសន្ន ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។