ថ្ងៃនេះអ្នកនាង គង់ សុជាតិ និងក្រុមគ្រួសារ បានទៅសួរសុខទុក្ខ អូនម៉ូម៉ូ ...
-

ពិធីការិនីដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង គង់ សុជាតិ នៅថ្ងៃនេះ អ្នកនាងនិងគ្រួសារ បានទៅសួរសុខទុក្ខ អ្នកនាង គង់ ចាន់ស្រីមុំ និងកូនម៉ូម៉ូ នៅមន្ទីរពេទ្យផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងគង់ សុជាតិ បានរៀបរាប់ថា "ស្វាគមន៏សមាជិកថ្មីកូនស្រីរបស់ប្អូនស្រីមុំហើយស្រស់ស្អាតដូចម្តាយណាស់កូនម៉ូម៉ូនឹងចង់តែយកទៅផ្ទះអោយលេងជាមួយដូរីទេ ហើយក៏ជូនពរអោយសមាជិកថ្មីនេះជាក្តីសុខចម្រើនក្នុងគ្រួសារតូចមួយនេះ ហើយម៉ាក់អ៊ុំក៏មានការដូទឹកដោះគោនូទ្រីលេតអោយអូនម៉ូម៉ូដែលដើម្បីអោយញុំទៅមានសុខភាពល្អដូចដូរី"។ យ៉ាងណាមិញអ្នកគ្រាំទ្រជាច្រើនក៏បានជូនពរ ឲ្យអ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រីមានសុខភាពល្អផងដែរ។

ប្រភព៖ Kong Socheat