លោក ព្រីង ច័ន្ទបុត្រ សមាជិកក្រុម F4 ក៏បាននាំយកថវិការផ្ទាល់ខ្លួនមកជួយដល់លោក ចាន់ សម័យ ដល់គេហដ្ឋាន....
-

ក្រោយពីបានឃើញពីជីវិតភាព និងការរស់នៅរបស់អតីតតារាចម្រៀង លោក ចាន់​ សម័យ ដែលស្ថិតនៅក្នុងគ្រាលំបាក ធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង មិនគួរណាបានជួបលោកម្តងទៀតស្ថិតនៅក្នុងជីវភាពបែបនេះទៅវិញ។ ក្រោយពីការបង្ហោះរូបលោក ចាន់ សម័យ ទៅលើបណ្តាញសង្គមរួចមក មិត្តរួមអាជីព ក៏ដូចជាអតីតតារាសម្តែងជាច្រើនក៏មានក្តីអាណិតដល់ លោក ចាន់ សម័យផងដែរ ទន្ទឹមនឹងនោះផងដែរ នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានធ្វើការបង្ហោះរូបភាពរបស់លោកចាន់ សម័យ នៅលើគណនីហ្វេសប៊ុក ហើយក៏ទទួលបានការជួយជាច្រើនពីសំណាក់ តារាភាពជាច្រើនផងដែរ។ ដោយកាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមរបស់ អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូប អតីតតារាសម្តែង ម្នាក់ក្នុងទសវត្សរ៍ 2000 ហើយរូបលោកក៏ជាសមាជិកម្នាក់នៅក្នុងក្រុម F4 ផងនោះ។ អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានរៀបរាប់ថា "លោក ព្រីង ច័ន្ទបុត្រ ក៏ជាអតីតតារាសម្ដែងម្នាក់ក្នុងទសវត្សរ៍ 2000 ហើយលោកក៏ជាសមាជិកម្នាក់ ក្នុងចំណោមក្រុម F4ទាំងបួននាក់ ដែលរួមសម្តែងក្នុងបទ (មិនស្រឡាញ់អូនមិនបាន) របស់លោក ចាន់ សម័យ ថ្ងៃនេះផងដែរ 13-7-2018 លោកបានចុះទៅសួរសុខទុក្ខលោក ចាន់ សម័យ ដល់គេហដ្ឋាន នឹងបានជូនថវិការដល់លោក ចាន់ សម័យ ចំនួន 100ដុល្លារ" ។

ប្រភព៖ Sin Oudom Phalla