ស្ងាត់ៗ...នីកូ និង កញ្ញាពេជ្រ សូលីកា ចាប់ដៃគ្នាក្នុងខ្សែរភាពយន្តទូរទស្សន៍ ហង្សមាស HDTV....
តារាចម្រៀងស្រីដែលលេចមុខសារជាថ្មី អន្រួនបេះដូងអ្នកគាំទ្រ កញ្ញា ពេជ្រ សូលីកា បានត្រលប់មកវិញជាមួយនឹងសម្រស់រឹតតែស្រស់ស្អាត គួរឲ្យភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីម្នាក់នេះ ក៏បាននាំភាពពិសេសជូនអ្នកគាំទ្រខ្លួនជាមួយនឹង រឿងភាគថ្មីជាមួយនឹងដៃគូចាស់របស់ខ្លួនគឺលោក នីកូ មានចំនងជើងថា “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលនឹងចាក់បញ្ជាំងនៅស្ថានីយទូរទស្សន៍ ហង្សមាស HDTV ក្នុងពេលឆាប់ៗនេះ។ នៅក្នុងរឿងភាគ “អាពាហ៍ពិពាហ៍ចៃដន្យ” មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួង ដូចជា លោក Step កញ្ញា ចែឡេង លោក យ៉ារូ អ្នកនាង ខាត់ សុឃីម កញ្ញា កុល ដាវី និងអ្នកស្រី ឌីសាវេត។ ក្រោយពីបានបញ្ចេញជា poster ជាច្រើនសន្លឹក ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការរីករាយ ជាមួយនឹងការចាប់ដៃគូរវាង ពេជ្រ សូលីកា និងលោក នីកូ ហើយរង់ចាំមើលថាស្នាដៃសម្តែងជាលើកដំបូងទាក់ទាញ និងល្អយ៉ាងណា៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។