ហួសចិត្តមិនដឹងនិយាយថាមិច!!! ប្រធានបទក្ដៅរឿង ប៉ូលិសរកឃើញម៉ូតូជនរងគ្រោះ ហើយបែរជាគាបស៊ីលុយពីជនរងគ្រោះ
-

ស្អែកនឹងមានប្រធានបទក្ដៅរឿង ប៉ូលិសរកឃើញម៉ូតូជនរងគ្រោះ ហើយបែរជាគាបស៊ីលុយពីជនរងគ្រោះ !!! ប្អូនប្រុសម្នាក់នេះត្រូវចោរចូលលួចម៉ូតូក្នុងផ្ទះ ២គ្រឿង រួចហើយយកទៅលក់ ប៉ុន្តែភ្លាមនោះប៉ូលិសឃាត់បានម៉ូតូ២គ្រឿងនេះ ទន្ទឹមគ្នានឹងម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹង បន្ទាប់មក ម៉ូតូត្រូវបានប៉ូលិសយកទៅរក្សាទុកនៅស្នងការ ផ្នែកព្រហ្មទណ្ឌកម្រិតស្រាល, ប៉ុន្តែអ្វីដែលជារឿងសាំញ៉ាំ ស្រាប់តែប៉ូលិសបែរជាយកម៉ូតូទាំង២គ្រឿងនេះ ធ្វើជាចំណាប់ខ្មាំងគាបស៊ីម្ចាស់ម៉ូតូទៅវិញ។

បានជាថាគាបស៊ីនេះ ព្រោះដំបូង ប៉ូលិសថា ឱ្យថ្លៃទឹកចិត្តប៉ុន្មានឱ្យមក ! ម្ចាស់ឱ្យ ១០០$ តែប៉ូលិសមិនព្រម , ម្ចាស់ឱ្យ២០០$ ប៉ូលិសនៅតែមិនព្រម , ម្ចាស់ឱ្យ៣០០$ ប៉ូលិសនៅតែមិនព្រម , ប៉ូលិសបានដាក់កំណត់៤០០$ ម្ចាស់ម៉ូតូគិតគូរមិនទាន់ ប៉ូលិសថា ម៉ូតូទាំង២គ្រឿង (ម៉ូតូក្នុងរូបភាព) នោះ យកទៅតុលាការបាត់ហើយ ...។ បញ្ជាក់ ÷ ម្ចាស់ម៉ូតូមានឯកសារត្រឹមត្រូវ , ហេតុអី មិនព្រមប្រគល់ឱ្យគេវិញ បែរជាទារលុយតាមរបៀបជំរិត? ក្រែងប៉ូលិសបម្រើពលរដ្ឋ? (ប៉ូលិសប្រគល់ឱ្យម្ចាស់វិញតែសោម៉ូតូប៉ុណ្ណោះ ឯម៉ូតូ២គ្រឿងនោះ គេថាបញ្ជូនទៅតុលាការបាត់ទៅហើយ)។
ម៉េចក៏ប៉ូលិសបង្ករឿតូចឲ្យទៅជារឿងសាំញ៉ាំ ? ម្ចាស់មានឯកសារគ្រប់គ្រាន់ ហេតុម៉េចមិនបញ្ចប់រឿង ? តើនីតិវិធស្អីទៅ ? ខឹងគេមិនឱ្យលុយតាមមហិច្ឆតា បញ្ជូនម៉ូតូទៅតុលាការ បង្កការលំបាកដល់ប្រជាពលរដ្ឋ ... នេះហៅថា ច្បាប់ត្រឹមត្រូវពេកគឺអញ្ចឹង ?! ស្អែកនេះ នឹងមានព្រឹត្តិការណ៍ម្ចាស់ម៉ូតូ ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លើប្រធានបទ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល រកឃើញម៉ូតូជនរងគ្រោះ គាបស៊ីលុយពីជនរងគ្រោះ !!!
ប្រភពៈ Piseth Yin Piseth