អស់ពាក្យនិយាយ!!! គ្រាន់តែរឿង គ្រោះថ្នាក់ចរាចរណ៏ ប៉ះគ្នាបន្តិចបន្តួចសោះ បែរជាដកកាំភ្លើងភ្ជង់ នគរបាលចរាចរណ៏
-

ភ្នំពេញ៖ ​កាលវេលាម៉ោង​១៨ៈ២៨នាទី​ ថ្ងៃទី​២៥​ ខែមិថុនា​ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីប៉ះគ្នាបន្តិចបន្តួចនៅជិត សាលាផ្សារដើមថ្កូវ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​នោះ​ទេ​ ក្នុង​ហេតុការណ៍​នេះ​ ម្ចាស់​ ឡានហាយលែនឌើ​ ពាក់ស្លាកលេខ ភ្នំពេញ 2AF 9766 បានដកកាំភ្លើងភ្ជង់ នគរបាលចរាចរណ៍។​ ក្រោយផ្ទុះហឹង្សា​ ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗនៅកន្លែងកើតហេតុ។