មានអីសង្ឃឹមទៀត!!! មេតុងទីនស៊ីដាច់ប្រាក់កូនតុងទីន១៧នាក់ ២លាន៦សែនដុល្លារ ត្រូវបានចៅក្រមលោក កូយ សៅ ដោះលែងវិញអោយមាន សេរីភាព
ភ្នំពេញៈ បន្ទាប់ពីចៅក្រមតុលាការបានសម្រេចដោះលែងស្ត្រីម្នាក់ជាមេតុងទីន ដែលពាក់ពន្ធលើទឹកប្រាក់ប្រមាណជាង២ លាន៦សែនដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី២៤ នៅព្រឹកថ្ងៃទី២៥ មិថុនា តំណាងឲ្យភាគីខាងដើមបណ្តឹង១៧រូប កាលពីព្រឹកថ្ងៃទី ២៥មិថុនា បានលើកគ្នាមកកាន់សាលាដំបូងរាជធានី ក្នុងគោលបំណងជួបលោក កូយ សៅ ដែលជាចៅក្រមសើបសួរកាន់សំណុំរឿងនេះ ចង់ដឹងថា តើមានមូលដ្ឋានអ្វីខ្លះដែលត្រូវដោះលែងមេតុងទីននោះ ដែលភាគីដើមបណ្តឹងមិនទាន់ទទួលបានភាពកក់ក្តៅមកវិញផងនោះ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។