ផ្អើលពលរដ្ឋទាំងកណ្ដាលថ្ងៃត្រង់ ខណៈអគ្គីភ័យឆាបឆេះផ្ទះល្វែងពេលម្ចាស់ផ្ទះបិទទ្វារចាក់សោរចេញទៅធ្វើការបាត់
-

ភ្នំពេញ៖​ អគ្គីភយ័មួយបានឆាបឆេះក្នុងផ្ទះល្វែងដែលម្ចាស់ផ្ទះចាក់សោរបិតទ្វារហើយចេញទៅធ្វើការបាត់ តែភ្លេចបិទកង្ហារបណ្តាលអោយក្តៅឆ្លងចរន្តភ្លើងបង្ករអោយឆេះចេញផ្សែងហុយត្រលោមពេញផ្ទះធ្វើអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុហើយក៏បានរាយការណ៏ជូនសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជយ័ទី២. ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំនុចផ្លូវបេតុងផ្ទះល្វែងគ្មានលេខភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ទី២ ខណ្ឌមានជយ័ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅក្បែនោះបានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹងថា មុនពេលកើតហេតុគេផ្សែងហុយចេញពីផ្ទះកើតហឹតុខាងលើ ក៏បានមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២. ភ្លាមៗនោះដែរកម្លាំងប៉ុស្តិនគរបាលស្ទឹងមានជយ័២បានវាយសោទំលុះចូលនាំគ្នាយកទុយោទឹកបាញពន្លត់ ហើយក៏មានរថយន្តពន្លត់អគ្គីភយ័របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន២គ្រឿងបានចេញទៅជួយបាញ់ពន្លត់អស់១គ្រឿង ទើបរលត់ជាស្ថាពរទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃដដែល ចំណែកសម្ភារៈដែលខូចខាតគឺសម្ភារះដែលប្រើប្រាស់ក្នុងផ្ទះមួយចំនួន ហើយក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕
ដោយៈ ភារ៉ា