មនុស្សម្នាក់ៗតែងចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ គ្រប់ពេលដែលមានជំងឺ គ្រូពេទ្យជាមនុស្សតែម្នាក់គត់ដែលអាចជួយមនុស្សបាន តែហេតុអី ថ្ងៃនេះ ឈ្មោះថាជាពេទ្យ បែរជាមិនបំពេញតាមវិជ្ជាជីវៈរបស់ខ្លួនចឹង តើឈ្មោះថាពេទ្យ បាត់ទៅណាអស់ហើយ? មិនបន្ទោសទៅលើពេទ្យម្នាក់ណានោះទេ តែគ្រាន់តែអន់ចិត្ត នឹងគ្រូពេទ្យមួយចំនួន ដែលយកលុយជាធំ ពេលទៅមន្ទីរ មុននឹងឲ្យអ្នកជំងឺចូលក្នុងបន្ទប់ មើលលើមើលក្រោម។ ថ្ងៃនេះខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់តែម្នាក់ ចុះថ្ងៃក្រោយ ខ្ញុំត្រូវបានបង់មនុស្សជាទីស្រលាញ់ប៉ុន្មានអ្នកទៀត ព្រោះតែការធ្វេសប្រហែសរបស់អ្នក តែមួយភ្លែត អាចធ្វើឲ្យជីវិតមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិតទៅដោយមិនខ្លួន មានមនុស្សជាច្រើនដែលពឹងផ្អែកលើវីជ្ជាជីវៈរបស់អ្នក។ ប្រសិនបើរឿងនេះកើតឡើងចំពោះគ្រួសាររបស់អ្នកវិញ តើអ្នកគិតយ៉ាងណា? ឬមួយជីវិតនេះអ្នកមិនចេះស្លាប់។ បើគ្មានវិជ្ជាជីវៈជាគ្រូពេទ្យគ្រប់គ្រាន់ទេ សូមកុំធ្វើជាពេទ្យអី កុំឲ្យខូចឈ្មោះដល់ពេទ្យដទៃទៀត។ សូមក្រសួងសុខាភិបាល មេត្តាជួយធ្វើការត្រួតពិនិត្យទៅលើបញ្ហាមួយនេះផង។


