បទចម្រៀងថ្មីរបស់កញ្ញា សុខ ពិសី «សើចពេលភ្លឺ ឈឺពេលយប់» បានធ្វើឲ្យអ្នកស្តាប់ស្ទើរស្រក់ទឹកភ្នែក...(មានវីដេអូ)
-

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សំឡេងផ្អែម សម្រស់ស្រស់ស្អាត មិនចាញ់តារាកូរ៉េ កញ្ញា សុខ ពិសី បានបង្ហាញមនោសញ្ចេតនា ក្នុងបទចម្រៀងថ្មី ធ្វើឲ្យអ្នកស្តាប់ ស្ទើរតែធ្លាយទឹកភ្នែកតាមម្តងៗទៅហើយ។ ជាក់ស្ដែង ចម្រៀង១បទ មានចំណងជើងថា «សើចពេលភ្លឺ ឈឺពេលយប់» ដែលទើបតែចេញមិនទាន់ប៉ុន្មានផង មានអ្នកចូលទស្សនាយ៉ាងច្រើន ជាពិសេសអ្នកខូចចិត្តចំពោះរឿងរ៉ាវស្នេហា អាចក្ដុកក្ដួលអារម្មណ៍ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ទៀតផង។

កញ្ញា ក៏បានបញ្ជាក់ពីអារម្មណ៍យ៉ាងក្តុកក្តួលនៅលើបណ្តាញសង្គមរបស់កញ្ញាថា "អោយតែពេលយប់គឺជាពេលដែលខ្ញុំពិបាកចិត្តខ្លាំងបំផុត តាំងពីបែកពីបងគ្មានយប់ណាដែលខ្ញុំគេងលក់ស្រួលម្ដងណាទេ?យប់ណាក៏យំ យប់ណាក៏ពិបាកចិត្ត ព្រោះមិនទាន់ធ្វើចិត្តបាន ?អារម្មណ៍ឈឺចាប់បែបនេះ ស្ទើរតែធ្វើអោយខ្ញុំក្លាយជាមនុស្សឆ្គួតម្តងៗទៅហើយ សុំទោសខ្លួនឯងដែលមើលថែខ្លួនឯងមិនបានល្អ សង្ឃឹមថាពេលវេលានិងធ្វើអោយខ្ញុំបំភ្លេចបងបានឆាប់ៗ "។
មានវីដេអូ៖ ប្រភព៖ Sok Pisey Official