គួរឲ្យក្រឺតណាស់...កូនស្រីទើបតែកើតបានប៉ុន្មានម៉ោងសោះ ឪពុកម្តាយដាច់ចិត្តយកគ្នាទៅបោះបង់ចោលក្នុងគំនរសម្រាម ត្រូវបាន...(មានវីដេអូ)
ភ្នំពេញ ៖ ទារកទើបនឹងកើត ត្រូវបានឪពុកម្តាយយកទៅចោល នៅគំនរសម្រាម ត្រូវបានអ្នករើសអេតចាយ ប្រទះឃើញ ដោយក្មេងស្រីគួរឲ្យស្រលាញ់នោះ បានម្តាយរុំសារ៉ុង ពណ៍លឿង លាយក្បាច់ផ្ការចម្រុះ ច្រកក្នុងថង់ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលបានឃើញទារកកំសត់នោះ ក៏បានតេទៅវិទ្យុABC ភ្លាមៗនោះខាងវិទ្យុABC ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ រួចយកទារិកាតូចនោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ និងបានប្រគល់បន្តឲ្យក្រុមការងារវិទ្យុABC មកមើលថែរក្សាបន្ត និងកំពុងតាមដានពិនិត្យសុខភាពសិនផងដែរ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។