ព្រៃផ្សៃម្ល៉េះ... ក្មេងស្រីម្នាក់ត្រូវបានថៅកែ អង្អត់បាយ អង្អត់ទឹក វាយ​ធ្វើបាប គ្មានសំចៃដៃ ពេលនេះ...(មានវីដេអូ)
-

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្មេង​ស្រី​វ័យ​ម្នាក់​បាន​ស្នាក់​នៅ​ស៊ីឈ្នួល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួយ​កន្លែង បានរងនូវការធ្វើបាបសព្វគ្រប់បែបយ៉ាង ទាំងបង្អត់បាយ វាយដំ ចាក់ អស់រយៈពេលបួនឆ្នាំមកហើយ តាំងពីក្មេងមានអាយុ១២ឆ្នាំដល់១៦ឆ្នាំ ទើបបានបែកការនេះឡើង។

បើតាមប្រភពពីក្មេងស្រីរងគ្រោះបានប្រាប់ថា នាង​មាន​អាយុ​១៦​ឆ្នាំ​ហើយ ហើយនាងបានមកបំរើការងារនៅទីនេះតាំងពីអាយុ១២ឆ្នាំមកម៉្លេះ។ នាងបានបន្តទៀតថា ថៅកែស្រីបានវាយធ្វើបាននាងគ្រប់យ៉ាង​ ថែមទាំងបង្អត់បាយនាងទៀតផង។
ចំណែកថៅកែស្រីនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ និង​ប្តី​អាយុ​ប្រហែល​៤០​ឆ្នាំ មានមុខ​របរ​លក់​សម្លៀក​បំពាក់​នៅ​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ។
ការប្រើអំពើហឹង្សានេះ គឺមានរយៈពេលបួនឆ្នាំមកហើយ បើគិតតាំងពីនាងចូលមកបម្រើការងារនៅទីនោះម៉្លេះ។
ពេលនេះសមត្ថកិច្ចបាននឹងកំពុងធ្វើការសាកសួរ ប្អូនស្រី និងជនសង្ស័យដែលបានប្រើអំពើហឹង្សាលើក្មេង ឥសំចៃដៃរូបនោះ៕
មានវីដេអូ៖ ដោយ៖ និស្ស័យ