រថយន្តATOZបើកបុកបង្គោលឡាក់ជាប់របងទូតចិនបាក់១ដើម រួចចេញថ្លៃខូចខាត
-

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកបង្គោលឡាក់នៅជាប់របងស្ថានទូតចិន បាក់អស់១ដើម ហើយរថយន្តបង្កកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាោយផ្លវ១៧៣ នៅចំនុចជាប់របងស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកATOZ ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P-2287 បើកបរតាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីជើងទៅត្បូង ដោយអ្នកបើកបរស្ថិតក្នុងសភាពស្រវឹងស្រា ខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុកបង្គោលឡាក់នៅជាប់របងស្ថានទូតចិន បាក់អស់១ដើម ឯរថយន្តខូចខាតផ្នែកខាងមុខកល់ជាប់ទៅមុខលែងរួច តែសំណាងមិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកកន្លែងកើតហេតុដោយសាមិនបះពាក់សម្បត្តិរដ្ឋរួចឲម្ចាស់េថយន្តដោះស្រាយជាមួយតំណាងខាងស្ថានទូតដោយជួសជុលឡើងវិញដើម្បីបញ្ចប់រឿង៕
ដោយ៖ ភារ៉ា