រថយន្ដព្រូសពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង
-

ភ្នំពេញ៖ រថយន្ដតូយ៉ូតាព្រូសពីរគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ដរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនផ្លូវកម្ពុជាក្រោមកែងផ្លូវសុខហុក ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដតូយ៉ូតាព្រូសពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AA-4786 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសុខហុក (ផ្លូវលេខ107)ទិសដៅពីត្បូងទៅជើង ហើយឆ្លងកាត់ផ្លូវកម្ពុជាក្រោម។ ប្រភពបានបន្តថា ពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្ដតូយ៉ូតាព្រូសមួយគ្រឿងទៀតពណ៍ក្រហមពាក់ស្លាកលេខបាត់ដំបង2B-1816 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅកើតទៅលិចបុកចំហៀងរថយន្ដផ្នែកខាងស្ដាំផ្នែកខាងមុខបណ្ដាលអោយខូចខាតទាំងសងខាងតែមិនបណ្ដាលអោយអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយមិនចង់មានរឿងវែងឆ្ងាយទើបព្រមយករថយន្ដទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្ដង៕
ដោយ៖ ភារ៉ា