នាយពែកមី​ បង្ហាញពីអារម្មណ៍អស់សង្ឃឹមចំពោះលោក អធិការដ្ឋាន ឬស្សីកែវជាខ្លាំង ដែលលោកប្រាប់ថា...(មានវីដេអូ)
-

ភ្នំពេញ៖ នាយ ពាក់មី ដែលត្រូវជាបងថ្លៃជនរងគ្រោះ បានរៀបរាប់ទាំងឈឺចាប់ ខណៈប្អូនថ្លៃនាយ ពែកមីត្រូវឃាតករ​ជិះឡានដេញបុក បណ្តាលឲ្យបុករបងរងរបួសយ៉ាងធ្ងន់ធ្ងរ តែភាគីខាងរថយន្តដេញបុកជនរងគ្រោះ បានរៀបរាប់ថា "ខាងភាគីរថយន្តមានសន្តានចិត្តជួយចេញថ្លៃព្យាបាលទៅភាគីម៉ូតូដែលជិះបុកជញ្ជាំងខ្លួនឯង ៤ពាន់ដុល្លារ" នេះបើយោងតាមវីដេអូឃ្លីបរបស់លោក ពែកមី បានប្រាប់។

នៅក្នុងវីដេអូឃ្លីបមួយនេះ លោកក៏បានលើកឡើងថា "ទៅឃាតករមានសន្តានចិត្តជួយទៅវិញ ហើយបែរថាឯងជិះម៉ូតូបុករបងដោយខ្លួនឯង"។ នាយពែកមី ដែលជាតារាកំប្លែងក៏បង្ហាញពីភាពអស់សង្ឃឹមជាខ្លាំងចំពោះលោកអធិការខណ្ឌឬស្សីកែវ ហើយលោកក៏មានគម្រោងដាក់ពាក្យបណ្តឹងទៅថ្នាក់លើជាបន្តទៀត។
មានវីដេអូ៖ ប្រភព៖ Khmer Post