មានដែលណ៎ម្តាយបែបនេះ... ឪពុកញៀនថ្នាំយកកូនប្រុសយកបោះចោលដូចសំរាម សុាំត្រង់ម្តាយមិនទទួលយកទៅចិញ្ចឹម បែរជាប្រគល់កូនឲ្យគេជាមើលថែទៅវិញ...
-

(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ត្រូវបានឪពុកញៀនថ្នាំបណ្ដេញចេញពីផ្ទះនិងដឹកតាមម៉ូតូទៅទម្លាក់ចោលនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ហើយត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលប្រទះឃើញអ្នករត់ឌុបបានសួរនាំត្រូវក្មេងប្រុសប្រាប់ថា ដើររកផ្ទះម្ដាយនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចក៏វង្វេងផ្លូវរកមិនឃើញ ។ ពេលនោះអ្នករត់ឌុបបានហៅនគរបាលឲ្យនាំទៅកាន់សាលាសង្កាត់ចោមចៅ៣ ថែរក្សាបណ្ដោះអាសន្ននិងជូនទៅជួបម្ដាយ។
តាមការសាកសួរក្មេងប្រុសខាងលើបានប្រាប់ថា រូបគេឈ្មោះប្រុស រតនា អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ហ៊ុន ប្រុសអាយុអាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ជាអ្នកប្រើប្រាស់គ្រឿងញៀនរស់នៅម្ដុំផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយឡែកម្ដាយឈ្មោះ អៀង សុខ ថន អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្ទះមានកូនស្រីច្បង អៀង ស្រីណុច អាយុ១៤ឆ្នាំកំពុងរស់នៅជាមួយម្ដាយ នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្មេងប្រុសម្នាក់នេះបានបន្តទៀតថា ឪពុកម្ដាយបានលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយដែលពេលនោះពួកគាត់ទាំង២នាក់បានចែកកូនម្នាក់មួយ យកទៅនៅជាមួយរៀងៗខ្លួន។ ក្នុងនោះកូនស្រីច្បងមានសំណាងបានទៅម្ដាយ រីឯរូបគេជាកូនប្អូនត្រូវឪពុកយកទៅនៅជាមួយហើយមិនដែលបានសុខស្រួលឡើយ ដោយឪពុកមិនដូចម្ដាយទេមើលថែមិនដិតដល់ឡើយ។
ប្រភពដដែលបានទៀតថា មិនតែប៉ុណ្ណោះឪពុកប្រើគ្រឿងញៀនហើយនៅវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែឧសភា បានបណ្ដេញរូបគេឲ្យទៅនៅជាមួយម្ដាយ ដោយប្រាប់គាត់ចិញ្ចឹមខ្លួនលែងរស់ហើយ។ បន្ទាប់មកឪពុកបានជិះម៉ូតូ១គ្រឿងដឹករូបគេចេញពីខេត្តកំពង់ស្ពឺយកមកទម្លាក់ចោលនៅសង្កាត់ចោមចៅ២រួចក៏បានជិះម៉ូតូគេចខ្លួនទៅបាត់ ហើយដោយមិនដឹងថាទៅរកម្ដាយតាមផ្លូវ ណាទើបដើរគ្មានគោលដៅឡើយ។ មន្រ្តីសាលាសង្កាត់ចោមចៅ៣បាននិយាយថា ក្រោយនាំទៅដល់សាលាសង្កាត់ធ្វើការសួរនាំរួច កម្លាំងបាននាំក្មេងប្រុសនោះបន្តទៅរកម្ដាយ ហើយក៏រកឃើញដូចបំណងមែន។ប៉ុន្តែម្ដាយមិនអាចទទួលយកកូនទៅនៅជាមួយបានឡើយ ព្រោះអីគាត់គ្មានផ្ទះសម្បែង សព្វថ្ងៃស្នាក់អាស្រ័យជាមួយបងស្រី ។ចំណែកបងស្រីនោះដែលត្រូវជាអ៊ុំក្មេងប្រុសនេះបានបដិសេធន៍មិនទទួលយកក្មួយម្នាក់នេះឲ្យនៅផ្ទះរបស់ខ្លួនដាច់ខាត។ព្រមទាំងប្រាប់ថាយកក្មេងនេះទៅណាក៏យកទៅគាត់មិនឲ្យនៅផ្ទះរបស់គាត់ទេ ពេលនោះកម្លាំងមន្រ្តីសង្កាត់រួមនិងអ្នកកាសែតដែលជូនក្មេងប្រុសនេះទៅតកម្ដាយក៏បាននាំត្រឡប់ក្រោយវិញនិងយកទៅផ្ញើរខាងស្ថានីយ៍វិទ្យុABCជួយមើលថែបន្ត៕ ប្រភពៈ កូន ខ្លាតូច