ថ្លើម គឺជាសីរាង្គដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែថ្លើមគឺងាយនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងដូចគ្នាដែរ ប្រសិនបើអ្នកមិនចេះការពារ។ ភាគច្រើនជំងឺថ្លើម កើតមានដោយសារតែកត្តាធំពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹងលើសកម្រិត និងភាពធាត់ជ្រុល ដែលបណ្តោលឲ្យមានខ្លាញ់រុំថ្លើម។ រោគសញ្ញា៖ ជាទូទៅមនុស្សដែលកើតជំងឺថ្លើមតែងតែមានរោគសញ្ញាដូចជា អស់កម្លាំង ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ចង្អោរ ទឹកនោមពណ៌ក្រម៉ៅ ស្បែកនៅត្រង់កញ្ចឹងក និងក្លៀកមានភាពស្ងួត ហើយខ្មៅ។ ប៉ុន្តែ ប្រសិនបើអ្នកអាចជៀសវាងពីរចំណុចខាងលើនេះបាន គឺអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អបាន។ ខាងក្រោមនេះ គឺជាអាហារដែលអាចជួយឲ្យថ្លើមមានសុខភាពល្អ: ១.ចេក មានផ្ទុកប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ចេកអាចជួយរំលាយអាហារ និងបណ្តេញជាតិពុលផងដែរ។







