សកម្មភាព​សម​សម្ដែង​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ២០១៨​នេះ
-

សកម្មភាព​សម​សម្ដែង​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ២០១៨​ សកម្មភាព​នៃ​ការ​សម​សម្ដែង​របស់​គរុ​និស្សិត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កងទ័ព​ពិសេស​ឆ័ត្រយោង​៩១១ និង​សិស្សានុសិស្ស សម្រាប់​សម្ដែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ២០១៨ ខាង​មុន​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ សូម​ចូលរួម​ទស្សនា​ដោយ​សេរី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើកទី២ ឆ្នាំ​​២០១៨ ។ សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​សាធារណជន​មេត្តា​ជ្រាប​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ក្រោម​ប្រធានបទ "កីឡា​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ" ដែល​នឹង​ប្រព្រឹត្តិ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​វាស់​ស្ទង់​គុណ​ផល​កីឡា​តាម​ប្រភេទ​កីឡា​នីមួយៗ ក៏​ដូច​ជា​ហ្វឹកហ្វឺន​មន្ដ្រី​​រៀបចំ​ការ​ប្រកួត មន្ដ្រី​អាជ្ញា​កណ្ដាល និង​ចៅក្រម​ក្នុង​ការ​ត្រៀម​លក្ខណៈ​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នា​ពេល​មុខ។

ប្រភពៈ MoEYS Cambodia