សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយអគារសិក្សាដល់សាលាបឋមសិក្សា និងវិទ្យាល័យទឹកហូត ខេត្តកំពង់ឆ្នាំង
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះបានថ្លែងអោយថា៖ នៅក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ព្រឹកមិញនេះ ដោយបានមើលឃើញពីកង្វះខាតអគារសិក្សាសម្រាប់កូនក្មួយៗនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អំណោយ សាលាបឋមសិក្សា និងវិទ្យាល័យទឹកហូត ដែលស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។