វិធីធ្វើពងទាប្រៃ សូមសាកល្បងធ្វើទាំងអស់គ្នា! ងាយៗ
-

កែច្នៃកសិផលដែលបងប្អូនកសិករមាន ដែលអាចទុកប្រើបានយូរហើយអាចលក់យកកម្រៃបន្ថែមផងដែរ! ជួយចែកគ្នាចេះធ្វើផង! គ្រឿងផ្សំ៖ ពងទាឆៅសាបល្អ៥០គ្រាប់ អំបិលកន្លេះគីឡូ ក្រឡឬកែវ។ វីធីធ្វើ៖ – ដាំទឹកអំបិល រួចទុកអោយត្រជាក់ (រង្វាល់ទៅតាមបរិមាណ១លិចស៊ុត) – លាងពងទាអោយស្អាតរួចរៀបដាក់ក្នុងក្រឡអោយពេញ – ចាក់ទឹកអំបិលចូល – យកឈឺខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល។ – រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ (យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសារ។ បញ្ជាក់៖ បើមានពង១ប្រេះ ឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេសត្រូវយកពងនោះចេញ។ វិធីមួយបែបទៀត៖ – ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល – ចាក់លើស៊ុតដែលបានរៀបក្នុងក្រឡអោយលិច – ព្រឹកឡើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក – យកមករក្សាទុកកន្លែងមានសុវតិ្ថភាព។ វិធីធ្វើមួយបែបទៀតរហ័សបានទទួលទាន៖ ស៊ុត ១០ គ្រាប់ អំបិល ២៤០g ត្រាំរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ (យ៉ាងយូរ) នឹង បានទទួលទាន (តែវិធីនេះប្រៃផ្នែកសខ្លាំង)។ ជាទម្លាប់ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។

– ប្រភព៖ khek Sivannet