ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ ដឹកនាំកម្លាំងជំនាញសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា សាខាកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកត្រី និងទឹកស៊ីអ៊ីវសញ្ញាផ្កាឈូកមួយកន្លែងដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្ស័យជាផលិតទឹកត្រី-ទឹកស៊ីអ៊ីវខុសស្ដង់ដារ ពុំមានចុះបញ្ជី ច.ប.ផ ត្រឹមត្រូវ និងក្លែងបន្លំប្រភពផលិត។







