លោក ជួន សុវណ្ណ បញ្ជាឲ្យអធិការខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ បញ្ឈប់ជាបន្ទាន់ចំពោះការអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលសម្ភាសជនល្មើស និងឡាយវីដេអូ...
ភ្នំពេញ៖ ខ្លឹមសារនៃការណែនាំនេះត្រូវបានផ្សព្វផ្សាយដល់អធិការខណ្ឌទាំង១២ កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៨នេះ។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ការចូលសម្ភាសន៍ជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនបាន គឺជាការមិនត្រឹមត្រូវទេ គួរអធិការនគរបាលខណ្ឌទាំង១២ ពិនិត្យលើការងារនេះឡើងវិញ។ ជាពិសេសជនសង្ស័យដែលទើបតែឃាត់ខ្លួនបាន មិនទាន់ក្លាយទៅជាទណ្ឌិតទេ។ដូច្នេះកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គេមាន។បើសិនជាអនុញ្ញាតឲ្យបណ្តាញព័ត៌មានសង្គមធ្វើការឡាញវីដេអូឬក៏ចូលទៅសម្ភាសន៍ជាមួយជនល្មើសនោះគឺយើងមិនគោរពសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់គេទេ ។សូមអធិការនគរបាលខណ្ឌទាំង១២ ពិនិត្យពិចារណាហើយធ្វើការកែប្រែបញ្ឈប់ជាបន្ទាន់នៅករណីនេះ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។