នៅក្មេងហើយស្អាតទៀត មិនគួរណាមកចាប់អាជីពធ្វើចោរសោះ !
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបានឆក់កាបូបស្ពាយ ពីស្ត្រីជាជនជាតិបារាំង នៅចំណុចលើកំណាត់ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវសុរាម្រិត ក្នុងភូមិទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតបណ្តាលឲ្យដួលរងរបួស ហើយរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់បាននៅមុខក្លឹបកំសាន្តរ៉ុក តាមផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។