ចុមយក្ស... ចេញពីក្លឹបផឹកស៊ី បើករថយន្តយ៉ាងលឿន បុកបង្គោលភ្លើងអស់ជាច្រើនដើម ព្រមទាំង...
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែររង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសម្នាក់ចេញពីក្លឹបផឹកស៊ី ស្រវឹងស្រាជោគ បើករថយន្តក្នុងល្បឿនយ៉ាងលឿន នៅចំណុចផ្លូវកោង ជិតវិមានឯករាជ្យ បួងចង្កូតមិនទាន់ ឡើងទៅលើចិញ្ចើមផ្លូវ បុករះបង្គោលភ្លើង និងបង្គោលស្លាកចរាចរណ៍ បាក់អស់ជាច្រើនដើម និងបាក់សង្កត់លើថយន្ត Lexus មួយគ្រឿងទៀត រងការខូចខាតផ្នែកខាងក្រោយ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។