មកដល់ពេលនេះ មិនទាន់មានភ្លើងខៀវសម្រាប់លោក រស់ រាជ្ជសាល ទោះបីជាខ្លួនគ្មានកំហុស ហើយក៏មិនទាន់មានការបកស្រាយណាមួយពីលោក រស់ រាជ្ជសាល ខណៈលោកនៅតែបន្តលក់ផលិតផលរបស់ភរិយាធម្មតា ហើយព្យាយាមឆាតទៅភរិយា តែលោកស្រី ទ្រី ដាណា មិនព្រមបើកឆាតមើល និងឆ្លើយតមគ្នានៅឡើយទេ ហើយលោកស្រីក៏កំពុងគិតថា គួរបន្តឬទម្លាក់អម្រែកមួយនេះ ។
![](/wp-content/uploads/2024/3/29/media/large/278007/kn0943543_(1).jpg?1711704172)
![](/wp-content/uploads/2024/3/29/media/large/278008/kn0943543_(3).jpg?1711704173)
![](/wp-content/uploads/2024/3/29/media/large/278009/kn0943543_(4).jpg?1711704174)
តាមការបញ្ជាក់របស់លោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ខែមីនា បានឲ្យដឹងថា លោកស្រីជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងឱ្យតម្លៃ ។ បន្ទាប់ពីខ្លួនសម្រេចចិត្តរៀបការរួច លោកស្រីបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន(ឱ្យលុយប្តីទាំងម៉ឺនដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង 1000$ 2000$ មិនដែលដាច់ឱ្យតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀតទាត់។ សម្រាប់ប្អូនប្តី លោកស្រីក៏បានផ្ដល់ការងារតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ»។
![](/wp-content/uploads/2024/3/29/media/large/278010/kn0943543_(5).jpg?1711704175)
![](/wp-content/uploads/2024/3/29/media/large/278011/kn0943543_(6).jpg?1711704175)
![](/wp-content/uploads/2024/3/29/media/large/278012/kn0943543_(7).jpg?1711704176)
យ៉ាងណាមិញ លោក រស់ រាជ្ជសាល ក៏បានទម្លាយរឿងពិត ក្រោយលោកស្រី ទ្រី ដាណា មិនទាន់បើកភ្លើងខៀវសម្រាប់ខ្លួនឡើយ នេះជាការរៀបរាប់ខាងក្រោម បងដឹងថាមួយរយៈនេះអូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។ មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង។
![](/wp-content/uploads/2024/3/29/media/large/278013/kn0943543_(8).jpg?1711704183)
![](/wp-content/uploads/2024/3/29/media/large/278015/kn0943543_(9).jpg?1711704184)
![](/wp-content/uploads/2024/3/29/media/large/278014/kn0943543_(10).jpg?1711704183)
រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំអោយមានការយល់ច្រឡំលើគាត់ច្រើន រិះគន់គាត់។ តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណាស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។
បងសន្យាថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត៕
![](/wp-content/uploads/2024/3/29/media/large/278017/kn0943543_(1).png?1711704193)
![](/wp-content/uploads/2024/3/29/media/large/278018/kn0943543_(12).jpg?1711704193)
![](/wp-content/uploads/2024/3/29/media/large/278016/kn0943543_(13).jpg?1711704193)