អាណិតគាត់ណាស់! យាយ អឿន ទើបតែកែ​សម្ផស្ស​រួច ស្រាប់តែមកជួបរឿងអកុសលបែបនេះ
សីហា
- 40806

ភ្នំពេញ៖មហាជនគ្រប់គ្នាប្រាកដជាចាំហើយតារាកំប្លែងកាលពីជំនាន់មុន ជាមួយនាយកុយ នាយក្រឹម នាយវីតាមីនសេ នាយសង់ស៊ីស ជាដើមដែលសុទ្ធសឹងតែជាតារាកំប្លែងដែលមានថ្មីមាត់ សម្បូរទៅភាពកំប្លុកកំប្លែង ដែលតែងបង្កភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយសម្រាប់ទស្សនិកជន គ្រប់មជ្ឍដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង មួយរយៈចុងក្រោយនេះ គេក៏សង្កេតឃើញថា តារាកំប្លែងជើងចាស់ យាយ អឿន ដែលធ្លាប់មានជំងឺប្រចាំកាយ ហើយ ថ្មីៗនេះ​បាន​​បង្ហាញ​ នៅ​មុខ​មាត់​​ថ្មី ​ក្រោយ​ពី​បាន​ធ្វើ​ការ​កែ​សម្ផស្ស​រួចមក​។ ពោល​ឃើញថា តារាកំប្លែង​ទាំងពីរ ​បាន​ធ្វើ​ការ​អ៊ុត​មុខវះកាត់​សាច់​ត្របក​ភ្នែក​ធ្លាក់ ធ្វើ​ច្រមុះដែល​បាន​ជួយ​ឲ្យ​សម្រស់ ​កាន់​តែក្មេង​ជាង​វ័យ ស្រស់​ស្អាត​ខ្លាំង ​ជាងមុន​តែម្តង​។

យោងតាមគណនីហ្វេសប៊ុក Ounleap Goodluck បានបង្ហោះសារថា ពុទ្ធោអេីយ ម៉ែអឿន ធ្លាក់ពីលេីកាំជណ្តេីរផ្ទះ បាក់ឆ្អឹងត្រគៀកធ្ងន់ធ្ងរណាស់ម៉ែ គាត់ចាស់ហេីយមិនដឹងថាជារឺយ៉ាងណាទេ អ្នកកម្លែងជេីងចាស់ សល់តិចណាស់ សូមទេវតាជួយម៉ែអឿនផងឥលូវនេះម៉ែអឿនកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕