ព្រំ សំណាង បាន ក្លាយ ជា កីឡាករ កម្ពុ ជាទី ២ បន្ទាប់ ពី ជើង ខ្លាំង ធឿន ធារ៉ា ដែល អាច ដណ្តើម បាន ខ្សែ ក្រវាត់ នៅក្នុង ព្រឹត្តិ ការណ៍ Thai Fight បន្ទាប់ ពី រូប គេ បាន បុក ជង្គង់ បណ្តាល ឱ្យ ម្ចាស់ ខ្សែ ក្រវាត់ ៣ ស្ថា ប័ន របស់ អង់ គ្លេស Thomas Carpenter ដួល សន្លប់ ក្នុងការ ប្រកួត កាល ពី យប់ ថ្ងៃទី ៥ ខែកុម្ភៈ ។
ជ័យ ជម្នះ របស់ ព្រំ សំណាង ពិត ជា ធ្វើឱ្យ អ្នក គាំទ្រ កម្ពុជា មាន ការ ភ្ញាក់ ផ្អើល ខ្លាំង និង បាន លើក មុខ មាត់ « គុន ខ្មែរ » ឱ្យ កាន់តែ ល្បី រន្ទឺ ថែម ១ កម្រិត ទៀត ព្រោះ ការ ឈ្នះ បាន ខ្សែ ក្រវាត់ ក្នុង ប្រភេទ ទម្ងន់ ៧៨ គីឡូក្រា ម នៅ Thai Fight នេះ ព្រំ សំណាង បាន ប្រើ ពេល ខ្លី បំផុត គឺ ត្រឹម តែ ១ នាទី ៥៦ វិនាទី ប៉ុណ្ណោះ ក្នុង ការ ផ្តួល Thomas Carpenter ឱ្យ សន្លប់ ក្នុង ទឹក ទី ១ តាម រយៈ ការ បុក ជង្គង់ ឆ្វេង ចូល ឆ្អឹង ជំនី រផុត ។
បើ ទោះបី ជា កីឡា ករ Thomas Carpenter ធ្លាប់ ឈ្នះ បាន ខ្សែ ក្រវាត់ ចំនួន ៣ ស្ថាប័ន នៅ ប្រទេស ថៃ ជាពិសេស ការ ឈ្នះ ខ្សែ ក្រវាត់ Muay Thai អន្តរ ជាតិ ពី ការ ប្រកួត International Boxing Federation (IBF) កាល ពី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ និង ការ ឈ្នះ ខ្សែ ក្រវាត់ Max Muay Thai កាលពី ទី ២០ ខែមីនា ឆ្នាំ ២០១៦ ប៉ុន្តែ សម្រាប់ ការ ជួប ព្រំ សំណាង កាលពី យប់ ថ្ងៃ អាទិត្យ នោះ Thomas មាន ឱកាស តិច បំផុត ក្នុង ការ វាយ បក ទៅ លើ ព្រំ សំណាង វិញ ព្រោះ សំណាង បាន បើក ការ វាយ លុក ដោយ ការ ទាត់ និង ចូល រូស កែង ហើយ ចុង ក្រោយ បាន បញ្ចប់ Thomas ដោយ ស្នៀត ជង្គង់ ។
ទន្ទឹមនឹងនេះដែរ ឧកញ្ញា ស្រី ចាន់ថន បានសរសេរថា ថ្ងៃនេះផងដែរខ្ញុំបាទបានប្រគល់ថវិកា ចំនួន 2500$ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាពិសេសបានរៀបចំបាយសាមគ្គី ជាការលើកទឹកចិត្ត រួមសុខ រួមទុក្ខ ជាមួយគ្នា ដោយមានវត្តមាន ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម តែម ម៉ឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានចូលរួមផ្តល់កិត្តិយស ពិសេសបានថតរូបទុកជាអនុស្សាវរីយ៍ និងបានទៅទស្សនារថយន្ត និងវិឡា មួយខ្នង ដែលបានដាក់តាំងដើម្បីត្រៀមរកដៃគូប្រកួត នឹងអ្វីដែលខ្ញុំសន្យាលើកទំព័រ ផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖