រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន មេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងចាយសែកស្អុយ រាប់សិបម៉ឺន ដុល្លារអាមេរិក ដោយយោងទៅលើ ពាក្យបណ្តឹង របស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តី តំណាងដោយអាណត្តិ គឺលោកស្រី នួន មករា ។
ជនសង្ស័យ មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នៅមាន កូនតុងទីនជាច្រើន ដែលរងគ្រោះ ដោយសារ មេតុងទីនរូបនេះ វេចលុយរត់ សរុបជាទឹកប្រាក់ជិត ២ លានដុល្លារ ហើយពួកគេ កំពង់រៀបចំ ឯកសារពាក់ពន្ធ ដើម្បីដាកើពាក្យបណ្តឹង តាមផ្លូវច្បាប់៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖