ជឿជាក់ថា មានមហាជនជាច្រើន គឺសុទ្ធតែបានជ្រាបហើយថាតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា គឺជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ២ មួយរូបដែលមានភាពលេចធ្លោខ្លាំង ទោះបីជាតារាស្រីរូបនេះមិនបានឈ្នះពាន ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំមួយនេះក៏ពិតមែន តែកញ្ញា ក៏ជាបេក្ខភាពឆ្នើមដ៏លេចធ្លោមួយរូប ដែលមានសមត្ថភាពខ្ពស់ ហើយថែមទាំងទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសំណាក់មហាជន។
ជាការពិតណាស់ ភាពប្រែប្រួល នៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់ តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម និង អត្តចរិតល្អនៅក្នុងការងារ ។
យ៉ាងណាមិញបើយើងក្រឡេកមកមើលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា វិញគឺតារាស្រីរូបនេះមានចំណុចពិសេសៗជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ ជាការពិតណាស់ បច្ចុប្បន្ន កញ្ញា តន់ ចន្ទសីម៉ា គឺជាតារាចម្រៀងស្រីជួរមុខកម្ពុជាមួយរូប ដែលមានឈ្មោះបោះសំឡេង គ្រប់ទិសទិ នៅទូទាំងប្រទេសទៀតផង ។ ហើយកេរ្ត៍ឈ្មោះដ៏ក្រអូបសាយភាយ មួយនេះគឺ កញ្ញា តន់ ចន្ទសីម៉ា បានមកពីទេពកោសល្យ និងសមត្ថភាពរបស់ពិតៗ របស់កញ្ញាផងដែរ ។
ជាមួយគ្នានេះដែរមិនត្រឹមតែជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ បើងាកទៅមើលការសិក្សារបស់តារាស្រីរូបនេះ ក៏ពិតជាមិនធម្មតាដែរ។
ពេលនេះតារាចម្រៀង តន់ ចាន់សីម៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនូវជំនាញសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ទន្ទឹមនឹងឃើញ ភាពជោគជ័យទាំងវិស័យសិល្បៈ និង ការសិក្សានេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន បានសម្តែងការ អបអរសាទរ និងមានមានមោទនភាពរូបនាងផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយដឹងថា តារាចម្រៀង តន់ សន្ទសីម៉ា បានបញ្ចប់ការសិក្សា នៅមហាវិទ្យា័យបែបនេះ ឃើញថាមានអ្នកគាំទ្រជាច្រើនក៏បានចូលទៅធ្វើការ ខមមិន សរសរើ កញ្ញា តន់ ចន្ទសីម៉ា មិនដាច់នោះទេ ដោយមានបងប្អូន យើងខ្លះសរសើរថា ៖
- ធ្វើជាតារាពិតជារវល់ណាស់ ប៉ុន្តែនៅមិនបោះបង់ការសិក្សា ពិតជារំភើបនិងអបអរចំពោះជោគជ័យដែល សីម៉ាមាន
-ស្អាតណាស់ ស្អាតទាំងសម្រស់ ស្អាតទាំងចំណេះ ស្អាតទាំងចរិយា នេះគឺជាភាពស្រស់ស្អាត ពិតៗរបស់មនុស្ស ស្រីណាក្មួយ
-ចំណេះក៏មាន ច្រៀងក៏ពិរោះ សម្រស់ក៏ស្អាតទៀត ច្រណែនបងណាស់
-ស្អាតណាស់ប្អូន។រវល់ហើយនៅឆ្លៀតពេលរៀនបានទៀតប្អូនពិតជាមានគំរូល្អខ្លាំងណាស់
-ពូកែណាស់ស្រីស្អាត ជោគជ័យទាំងកាសិក្សា នឹងសិល្បះ
- នេះគឺជាសមត្ថភាពពិត ស្រីស្អាតហើយមានចំណេះដឹងខ្ពស់ទៀត គួរឲ្យសរសើរណាស់
- អបអរសាទរផង បងស្រី ខ្ញុំគាំទ្របងពិតជាមិនខកបំណងនោះទេ
- មិនដែលបានដឹងសោះ ថា បង សីម៉ា រៀននៅសាលាមួយនេះដែរ ចូលរួមអបរសាទរផងបង
និងនៅមានពាក្យ ខមមិនសរសើរជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕




















