ជាការពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថា ព្រឹត្តិការណ៍បិទកីឡាជាតិលើកទី 3 និងកីឡាជនពិការលើកទី 1 ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបញ្ចប់ទៅយ៉ាងរលូន នៅក្នុងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
យ៉ាងណាមិញនៅក្នុងនោះព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះដែរ ឃើញថាមានមហាជនជាច្រើនបានទៅចូលរួមយ៉ាងច្រើនកុះករថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ ពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលដែលបានទស្សនា ការសម្តែង របស់សិលក្បករ សិល្បការិនីខ្មែរយើង ដែលបានលើកយកវប្បធម៍មកបង្ហាញ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះផងដែរ ។
ជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍ បិទកីឡាជាតិលើកទី 3 និងកីឡាជនពិការលើកទី 1 នេះ គេក៏បានឃើញថា មានវត្តមានរបស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ទៅចូលរួមសម្តែងហើយក្រុមរបស់អ្នកនាងបានលើកយក គុណល្បុក្កតោខ្មែរមកសម្តែង អបអរនៅក្នុង ព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ និងថែមទាំងបានដឹកនាំសម្តែដោយស្រីអូន ដែលជាម្ចាស់ផលិតកម្ម រាម ដោយផ្ទាល់ថែមទៀតផង ។
សូមបញ្ជាក់ផងដែថា «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃអង្គការយូណេស្កូ UNESCO នៅក្នុងកិច្ចប្រជុំ នៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០២២ កន្លងទៅថ្មីៗនេះ ។ ហើយនេះក៏ជារឿងមួយដែល ពិតជាអស្ចារ្យណាស់ វប្បធម៍របស់ខ្មែរយើង ៕























