អាចចាត់ទុកថានេះគឺជា រឿងដ៏ល្អមួយសម្រាប់ខ្មែរយើង ដែលមានសិល្បករដ៏មានទេពកោសល្យ អាចធ្វើឲ្យជនបរទេសនៅលើពិភពលោកបានមានការ ចាប់អារម្មណ៍ តាមរយៈបទចម្រៀង រហូតអាចធ្វើឲ្យពួកគេខំប្រឹង រៀនច្រៀងតាមភាសាជាតិយើងថែមទៀតផង ។
យ៉ាងណាមិញថ្មីៗនេះឃើញថាមានវិដេអូមួយឃ្លីបត្រូវបានអ្នកលេងបណ្តាញសង្គមមានការចែករំលែកជាច្រើនផងដែរ ហើយនៅក្នុងវិដេអូនោះគេបានឃើញថា កីឡាករ ប្រដាល់ថៃ ដែលសុទ្ធសឹងតែជាអ្នកមានភាពលេចធ្លោ បាននាំគ្នាច្រៀងបទចម្រៀងរបស់ វណ្ណដា ទោះបីជាច្រៀងតាមភាសាយើងមិនច្បាស់ក៏ពិតមែន តែមើលទៅពួកគេពិតជាសប្បាយរីករាយនៅក្នុងការច្រៀងបទចម្រៀង របស់ វណ្ណដា ខ្លាំងណាស់ ។
ជាមួយគ្នានេះដែរ គេបានឃើញ កីឡាករ ប៉.ត.ថ បានច្រៀងបទ នារីជឿនលឿន ចំណែកកីឡាករ ណាប៊ីល បានច្រៀងរ៉េប បទ Time To Rice ដែលសុទ្ធតែជាបទចម្រៀងរបស់តារារ៉េបខ្មែរ គឺលោក វណ្ណដា ហើយបទទាំងអស់នេះដែរ គឺកំពុងតែល្បីខ្ទរ ខ្ទារ ពេញស្រុកថៃផងដែរ ។
ក្រោយបានស្តាប់ កីឡាករប្រដាល់ជួរមុខថៃ ខំរៀនច្រៀងតាម សំនៀងជាសាភាខ្មែរ បែបនេះហើយធ្វើឲ្យមហាជនខ្មែរមួយចំនួន បាន បញ្ចេញមតិបែបនេះថា ៖
-សើចរឹងពោះហើយបង
-វ៉ាន់ដានៅថៃអ្នកណាក៏ស្គាល់ដែរបង
-មើលទៅសប្បាយ នៅជិតបរទេសពេលគេនិយាយខ្មែរសប្បាយសើចណាស់
-សប្បាយៗខ្មែរថៃចូលចិត្តគ្នា
-ពិរោះណាស់បង តែមិនដឹងថាម៉េច
-មើលទៅពួកគាត់សប្បាយៗណាស់ យ៉ាប់តែហ្វេនៗតើ ៕













