ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយឃើញមានវិដេអូ មួយឃ្លីបបង្ហាញពីសកម្មភាព ទាស់ពាក្យសម្តីគ្នារវាងបុគ្គលិកចាក់សាំង ជាមួយនិងភ្ញៀវ ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ ហ្វេសប៊ុកឈ្មោះ Borey Chhart បានរៀបរាប់ពីរឿងរ៉ាវ មួយនេះដូច្នេះថា ៖ សួស្តីបងប្អូន ថ្ងៃនេះខ្ញុំនិងប្រពន្ធជួបរឿងដែលហួសចិត្តមែនទែន ព្រឹកមិញខ្ញុំទៅចាក់សាំងនៅTotal សាខា សឡា ហេីយខ្ញុំចាក់ម៉ាពេញដូចរាល់ដង ខ្ញុំសួរអូនអស់ម៉ាន់ គាត់ប្រាប់ថា4.75$ ខ្ញុំស្តាប់មិនសូវលឺព្រោះយេីងពាក់មួកការពារ ខ្ញុំមេីលតារាលុយច្រលំនឹងតារាងចំនុះ 4.53 អាអូននោះវាស្រែកដាក់ខ្ញុំទាំងខឹងខ្លាំង ហេីយខ្ញុំសួរបេីបងខុសនិយាយស្រួលទៅ បងអោយមេីល transaction ABA តាស់ ហេីយបងមួយនោះមកស្រែកកាងអោយពីក្រោយ
ហេីយចរិកគាត់សាហាវណាស់និយាយចង់សឹងនឹងវៃយេីងទៀត បងប្អូនមេីលកាយវិការគាត់ទៅ ពួកខ្ញុំមិនដែលចង់មានបញ្ហាទេ តែកាយវិកាគាត់សាហាវដូចចង់សុីយេីងទាំងរស់ មេីលងាយពួកខ្ញុំ ខាងខ្ញុំសូមស្នេីរអោយក្រុមហ៊ុនTotal ឆែកកាមេរ៉ាមេីលអកប្បកិរិយារបស់បុគ្គលិកខាងបងផង ថាគាត់ធ្វេីដាក់ពួកខ្ញុំយ៉ាងម៉េចខ្លះ ( Total សាខា សឡា ម៉ោង 8:39 ព្រឹក ) វីដេអូនេះផ្ញេីរជូនក្រុមហ៊ុនTotalEnergies ជួយមេីលចរិកបុគ្គលិកផង កុំសាហាវដាក់អតិថិជនពេក សូមអរគុណ! » ៕







