ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថាក្មេងៗដែលរស់នៅតាមទីជនបទ គឺមិនសូវមានលទ្ធភាព រៀនសូត្របានច្រើននោះទេ មានភាគតិចណាស់ ដែលរៀនបានខ្ពងខ្ពស់ចប់ចុងចប់ដើម មានមួយចំនួនធំគឺពួកគាត់បានបោះបង់ការសិក្សាទៅធ្វើការ ប្រើកម្លាំង ដើម្បីដូរយកប្រាក់មកផ្គត់ផ្គង់គ្រួសារ ដែលកំពុងតែមានជីវភាពខ្វះខាត ។
ជាមួយគ្នានេះដែរទោះបីជាក្មេងៗនៅតាមទីជនបទ មានភាពឈ្លៀសវៃ និងរៀនពូកែ មែនពិត បើមិនមានអ្នកជួយជ្រោមជ្រែងពួកគាត់ទេ គឺច្បាស់ជាត្រូវចោលប៊ិច ចោលខ្មៅដៃ ចោលក្រដាសសៀវភៅ មកកាន់ ចប កាន់ ប៉ែល ឬធ្វើការចំណាកស្រុក ជាមួយឪពុកម្តាយ ដើម្បីធ្វើការរកលុយមកដោះស្រាយជីវភាព ។ កាន់តែគិតគឺកាន់តែអាណិតដល់ក្មេងៗដែលកំពុងតែជួបស្ថានភាពបែបនេះខ្លាំងណាស់ ។
ជាក់ស្តែងពេលនេះនៅលើបណ្តាញសង្គម មានការចែករំលែកជាច្រើនពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ដែលរស់នៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ក្មេងប្រុសម្នាក់នេះត្រូវបានប្រទះឃើញថារូបគេ ដេីររ៉ែងកម្ទេចធ្យូងដើម្បីលក់យកប្រាក់សន្សំទុកទិញកង់ ជិះទៅរៀននិងគេ ក្រោយបានឃើញវិដេអូមួយនេះហើយ ពិតជាឈួលទឹកភ្នែក និងអួលណែន នៅក្នុងដើមទ្រូងខ្លាំងណាស់ មិនមានពាក្យអ្វីនិយាយទៅកាន់ប្អូន ក្រៅពីពាក្យថា ស៊ូៗណាប្អូនប្រុស គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ។
ជាចុងក្រោយខ្ញុំសង្ឃឹមថា បងប្អូនដែលបានឃើញវិដេអូមួយនេះហើយ មេត្តាជួយស៊ែរ ចែករំលែកដើម្បី ដឹងដល់សប្បុរសជន ក្រែងមានបងប្អូនខ្មែរខ្លះ គាត់មានលទ្ធភាព អាចជួយទិញកង់ឲ្យប្អូនប្រុសមួយគ្រឿង ទុកជិះទៅរៀន និងគេ ៕

