នៅកាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ចកា ឆ្នាំ២០២២ នេះ ប្រទះឃើញ បុត្រាព្រះចៅស៊ុលតង់ព្រុយណេ ព្រះអង្គម្ចាស់ អាប់ឌុលម៉ាតេន (Abdul Mateen) បានយាងរត់ហាត់ប្រាណ នៅកាលភ្លៀង ស្ថិតនៅក្នុងបរិវេណសណ្ឋាគារ ហ្គាឌិនស៉ីឌី ក្រោយអមព្រះរាជដំណើរជាមួយព្រះបិតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។
ព្រះអង្គម្ចាស់ អាប់ឌុលម៉ាតេន ត្រូវបានគេដឹងថាព្រះអង្គ គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រា ៥អង្គ និងបុត្រី ៧អង្គ របស់ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah ផងដែរ ។
តាមរយៈសកម្មភាពរត់ហាត់ប្រាណរបស់ ព្រះអង្គម្ចាស់ ម៉ាតេន កំពុងតែកក្រើកខ្លាំងមែនទែន នៅលើបណ្តាញសង្គម ដោយសង្គេតឃើញថា មាននារីៗខ្មែរជាច្រើន បានស៊ែរចែករំលែករូបថតរបស់ព្រះអង្គ រួចភ្ជាប់មកជាមួយនិងសារ បែបព្រួយបារម្ភ ពីព្រះសុខភាពរបស់ ព្រះអង្គគ្រប់គ្នា ក្រោយឃើញព្រះអង្គរត់ហាត់ប្រាណនៅក្រោមដំណក់ទឹកភ្លៀងបែបនេះ ។
ជាចុងក្រោយសូមរំលឹកផងដែរថា កាលពីកន្លងទៅ ព្រះអង្គម្ចាស់ Mateen ធ្លាប់មានព្រះបន្ទូលថា ព្រះអង្គមិនចូលចិត្តដេកសប្បាយ ចាយវាយទ្រព្យសម្បត្តិរបស់ព្រះបិតាឡើយ។ ព្រះអង្គចូលចិត្តជីវិតបែបសាមញ្ញ និងចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងចូលចិត្តលេងកីឡាដូចជាវាយកូនហ្គូល ប្រដាល់ ជិះសេះ និងបាល់ទាត់ជាដើម ដែលព្រះអង្គចាត់ទុកកីឡាករ David Beckham ជានិមិត្តរូបថែមទៀតផង ៕








