នោះមិនរួចខ្លួនទេ ! ម៉ូលីកា ឲ្យមេធាវីរបស់នាង ចេញលិខិនកោះហៅ អ្នកដែលចោទនាងថា បោកលុយកូនតុងទីន យកលុយទិញឡាន ហុឺហា
-

ជាការពិតណាស់ នៅកាលពីពេលថ្មីៗនេះមានជនអនាមឹក បានបង្កើតអាខោនហ្វេសប៊ុក ក្លែងក្លាយរួចបង្ហោះ ខ្លឹមសារ មួយចំនួនធ្វើឲ្យមានការ ប៉ះពាល់ និងខូចកិត្តិយស ទៅដល់អ្នកនាង ម៉ូលីកា ដែលត្រូវបានគេដឹងថាជាមេតុងទីន ដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា ។ 

យ៉ាងណាមិញនេះជាខ្លឹមសារដែលម្ចាស់ អាខោន ហ្វេសប៊ុក្លែងក្លាយមានឈ្មោះថា Kim SophaRy បានបង្ហោះ ចោទប្រកាន់លើអ្នកនាង ម៉ូលីកា បែបនេះថា ៖ មេទុងតិនបោក ជំពាក់លុយកូនតុងទីន រាបលាន$$$$$$ ហេីយសំុមិនអោយគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញបោកវា. តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហឺហា ដេញទុងតិនមិនដែលបានលុយគ្រប់យ៉ាងមេច. អោយគេរុំលេាះ កូនស្គាល់វាបេីមិនជំពាកវ័ន ក បេីមិនចឹងវាជំពាកកូនរាប់រយ អ្នករាល់ថ្ងៃ. ។

ហេីយថានឹងប្រមូលលុយអ្នកថ្មីសង់អ្នកចាស ចឹងមានន័យថាចង់បោកអ្នកថ្មីសង់អ្នកចាសដែលវាបោកមែន  វីឌីអូ មានទៀត ចាំផុសអោយអស់ ព្រេាះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុន អត់បានលុយហេីយ ខ្ញុំយល់អារម្មមួយនេះ » ។ 

ជាមួយគ្នានេះដែរការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកខាងលើ បានធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ អ្នកនាង​ ម៉ូលីកា យ៉ាងខ្លាំង ទើបនៅកាលពីថ្ងៃទី 11 ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកនាង ម៉ូលីកា បានឲ្យមេធាវី ផ្ទាល់ខ្លួនរបស់អ្នកនាង ចេញលិខិតជូនដំណឹងពាក់ព័ន្ធនិងការចោទប្រកាន់របស់គណនីហ្វេសប៊ុកខាងលើដូច្នេះថា ៖​ 

កាល ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ និងនៅថ្ងៃបន្តបន្ទាប់រហូតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណនីហ្វេសប៊ុក (Facebook) ដែលមានឈ្មោះ Kim SophaRy បានធ្វើការសរសេរបង្ហោះសារ និងរូបភាពជាច្រើនបន្តបន្ទាប់ ដែលទាក់ទងនឹងកូនក្តីខ្ញុំបាទ ដូចខ្លឹមសារនៃការបង្ហោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងក្រោម៖

"អាខោនខ្ញុំfake តែរឿងពិតបើមានអ្នកលែងដូចអោយគាត់បន្ត ការបោកលុយ ដូចអ្នកមានរយអ្នករាល់ថ្ងៃនឹងចឹង. រកពីណាមកសង់យើង បូកមើលលេងៗ 5លាន$$ លុយខ្ញុំ4ពាន់ជាង ដឹងតែមិនបានហើយ ខ្ញុំផុសនេះកុំ អោយបងប្អូនខ្មែរចាញ់បោកគេទៀត”។

ក្រោយពីបានពិនិត្យនូវអត្ថន័យ និងខ្លឹមសារនៃការបង្ហោះសារខាងលើនេះរួចមក យើងឃើញថា គណនីហ្វេសប៊ុក (Facebook) ខាងលើនេះ ជាគណនីហ្វេសប៊ុក (Facebook) ក្លែងក្លាយ គ្មានរូបភាព ពិតប្រាកដរបស់ម្ចាស់គណនី រួមទាំងការបង្ហោះគ្មានប្រភព និងគ្មានភស្តុតាង មូលដ្ឋានច្បាស់លាស់ ហើយ ក្រោយពីកូនក្តីខ្ញុំបាទធ្វើការពិនិត្យទៅលើបញ្ជីឈ្មោះកូនតុងទីនរួចមកឃើញថា គ្មានឈ្មោះកូនតុងទីនដែល មានគណនីហ្វេសប៊ុក (Facebook) ឈ្មោះ Kim SophaRy នេះឡើយ ។ 

លើលពីនេះទៀត កូនក្តីខ្ញុំបាទក៏ បានធ្វើការបកស្រាយ និងស្នើសុំយ៉ាងច្បាស់ផងដែរថា បើម្ចាស់គណនីខាងលើនេះជាកូនតុងទីនរបស់កូនក្តីខ្ញុំ បាទពិតមែនសូមប្រើឈ្មោះពិត និងចេញមកនិយាយពិភាក្សា ដើម្បីរកដំណោះស្រាយ ប្រសិនបើការគិត ប្រាក់តុងទីនមានការភាន់ច្រឡំ ឬមានបញ្ហាអ្វីមួយ មិនមែនលាក់ឈ្មោះ លាក់ប្រវត្ដិ ហើយមកនិយាយបរិហារ កេរ្តិ៍អ្នកដទៃដោយគ្មានមូលដ្ឋាននោះឡើយ។

ឬមួយម្ចាស់គណនីហ្វេសប៊ុក (Facebook) ដែលមានឈ្មោះ Kim SophaRy ធ្វើនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន បំផុសបំផុលសង្គម បង្កឲ្យមានការយល់ ច្រលំព្រមទាំងធ្វើឲ្យមានការបាត់បង់នូវទំនុកចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម កិត្តិយស កេរ្តិ៍ឈ្មោះ និង សេចក្ដីថ្លៃថ្នូររបស់កូនក្តីខ្ញុំបាទនៅក្នុងសង្គម សម្រាប់ទៅបម្រើផលប្រយោជន៍របស់ខ្លួន ឬបក្សពួករបស់ ប៉ុណ្ណោះទេ ឬយ៉ាងណា។

ហេតុដូច្នេះ ខ្ញុំបាទសូមជូនដំណឹងដល់ ម្ចាស់គណនីហ្វេសប៊ុក (Facebook) ដែលមានឈ្មោះ Kim SophaRy រួមទាំងបណ្តាលសារព័ត៌មានផ្សេងៗ ដែលមានលើបណ្តាញសង្គម និងសាធារណជនទាំងអស់ សូមធ្វើការលុបចោលនូវរាល់ការបង្ហោះរូបភាព (Post) ចែករំលែក (Share) និងខ្លឹមសារផ្សេងៗដែល ទាក់ទងនឹងករណីខាងលើ ក្នុងរយៈពេលមិនឲ្យលើសពី ២៤ (ម្ភៃបួន) ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ព្រោះថាទាំងការបង្ហោះ និងការចែករំលែកដោយគ្មានការគិត មូលដ្ឋាននៃការពិតនេះ បានធ្វើឱ្យប៉ះ ពាល់ដល់សេចក្ដីថ្លៃថ្នូរ កិត្តិយស កេរ្តិ៍ឈ្មោះ និងអាជីវកម្មរបស់កូនក្តីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរជាទីបំផុត ប្រសិនបើ មិនមានការលុបតាមកាលកំណត់នោះទេ ខ្ញុំបាទនឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ម្ចាស់គណនីហ្វេសប៊ុក (Facebook) ដែលមានឈ្មោះ Kim SophaRy រួមទាំងសារព័ត៌មានលើបណ្តាញសង្គម និងសាធារណជន ទទួលជ្រាបជាព័ត៌មាន៕