ឃើញថានៅលើបណ្តាញសង្គមហ្វេសប៊ុក នៅកាលពីព្រឹកមិញនេះមានការចែករំលែកជាច្រើនអំពីការភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា ជាមួយនិងតារាសម្តែង ឆឹម សក្កដា ហើយតំណឹងមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញក្រោយពេលឃើញរៀមច្បង ពេជ្រ សោភា ភ្ជាប់ពាក្យស្រាប់តែតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មសាន់ដេ នោះគឺកញ្ញា សុខ ពិសី បានសម្តែងការចូលរួមអបអរសាទរដល់ ពេជ្រ សោភា ក្នុងថ្ងៃមង្គលជ័យនេះផងដែរ ។
នេះជាខ្លឹមសារទាំងស្រុងដែលតារាចម្រៀង សុខ ពិសី បានធ្វើការអបអរទៅកាន់ ពេជ្រ សោភា ក្នុងថ្ងៃភ្ជាប់ពាក្យដូច្នេះថា ៖ « Congratulation បងស្រី សក្តិសមគ្មានទាស់ ពេជ្រ សោភា Pich Sophea» ។
បន្ទាប់ពីបង្ហោះសារខាងលើភ្លាម កញ្ញា សុខ ពិសី បានប្រាប់ទៅហ្វេនៗថា ហាមសួរពេលណាដល់វេនខ្ញុំ ស្រាប់តែហ្វេនៗនិយាយដាក់នាងថា ៖ Congratulations គូរគេចុះកាលបានcongratulations ខ្លួនឯងidol , យុ40ហេីយល្មមការចាំពេលណាទៀត , ពេលណាដល់វេនម៉ាក់ និងមានច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕












