ពិតជាពិរោះនិងមានន័យខ្លាំងណាស់ ក្រោយតារាចម្រៀងអ្នកនាង សុគន្ធ នីសា បង្ហោះសារជូនពរមិត្តរួមអាជីពរបស់នាង គឺតារាចម្រៀង ពេជ្រ សោភា នៅក្នុងថ្ងៃភ្ជាប់ពាក្យផងដែរ ។
យ៉ាងណាមិញដូចដែលប្រិយមិត្តបានដឹងហើយថា អ្នកនាង សុគន្ធ នីសា គឺជាតារាចម្រៀងរួមទ្រនុំជាមួយនិង តារាចម្រៀង ពេជ្រ សោភា អ្នកទាំងពីរបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាចនិយាយបានថាទំនាក់ទំនងរបស់តារាស្រី២រូបនេះមានភាពរឹងមាំណាស់ មិនងាយនិងកាត់ផ្តាច់បានឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០២២ នេះជាថ្ងៃភ្ជាប់ពាក្យរបស់តារាចម្រៀង ពេជ្រ សោភា ជាមួយនិងលោក ឆឹម សក្កដា ស្រាប់តែគេបានឃើញ អ្នកនាង សុគន្ធ នីសា បានជូនពរអ្នកទាំងពីរដូច្នេះថា ៖ «Congratulations ភា@pichsopheaspពីរនាក់គាត់សមគ្នាណាស់ រំភេីបជំនួស ជូនពរអោយភា មានសុភមង្គល សុខសប្បាយ សូមជូនពរអ្នកទាំងពីរ » ៕







