នៅព្រឹកថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០២២ នេះ ពេជ្រ សោភា បានចម្រេចចិត្តភ្ជាប់ពាក្យជាមួយនិង តារាសម្តែងលោក ឆឹម សក្កដា នេះបើយោងតាមការបង្ហោះរបស់នាងនៅកាលពីពេលថ្មីៗនេះ ។
យ៉ាងណាមិញក្រោយប្រើរយៈពេលជាច្រើនឆ្នាំដើម្បីមើលចិត្តគ្នា ឃើញថាពេលនេះអ្នកទាំងពីរច្បាស់លាស់ហើយទើបបានសម្រេចចិត្តភ្ជាប់ពាក្យ នៅព្រឹកនេះតែម្តង ហើយនៅក្នុងកម្មពិធីភ្ជាប់ពាក្យនេះគេឃើញថាមានវត្តមានភ្ញៀវកិត្តិយសជាច្រើនក៏បានទៅចូលរួមផងដែរ ។
ជាមួយគ្នានេះដែរនៅក្នុងថ្ងៃភ្ជាប់របស់ ពេជ្រ សោភា ឃើញថានាងមានសម្រស់ ស្រស់ស្អាតណាស់ពេលស្លៀកឈុតកូនក្រមុំ ចំណែកលោក ឆឹម សក្កដា ក៏សង្ហាមិនណយដែរពេលស្លៀកឈុតកូនកម្លោះបែបនេះ មើលទៅអ្នកទាំងពីរពិតជាសាកសមនិងគ្នាណាស់ ៕










