តារាសម្តែង ហុិន ចាន់នីរ័ត្ន តាំងពីប្តូរស្ទាយ៍សក់ខ្លីមកឃើញថាពិតជាស្អាតប្លែក និងទាក់ទាញដល់ហើយ ទៅណាមកណាតែងតែទទួលបានការចាប់អារម្មណ៍ពីមហាជនគ្រប់ទិសទីផងដែរ ។
យ៉ាងណាមិញដូចដែលប្រិយមិត្តបានដឹងហើយថា កញ្ញា ហុិន ចាន់នីរ័ត្ន គឺជាតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយខ្ពស់ និងមានភាពល្បីល្បាញខ្លាំងណាស់ ហើយថែមទាំងមានចំណុចលេចធ្លោជាច្រើនថែមទៀតផង ។
ដោយឡែកថ្មីៗនេះ តារាសម្តែង ហុិន ចាន់នីរ័ត្ន បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម មើលទៅពិតជាស្រស់ស្អាតមែនទែន ទាំងសម្រស់និងការលេងស្ទាយ៍តែងខ្លួនរបស់នាង ។
មិនត្រឹមតែប៉ុណ្ណោះទេក្រោយឃើញបែបនេះហើយមានហ្វេនៗជាច្រើនបាននាំគ្នាចូលទៅសរសើរ តារាសម្តែង ហុិន ចាន់នីរ័ត្ន គ្រប់គ្នាថានាងស្អាតប្លែកពេលធ្វើខ្លួនបែបនេះ ៕











