តារាសម្តែងស្រីវ័យក្មេង កញ្ញា អាង សុជាតា បច្ចុប្បន្នកំពុងតែមានឈ្មោះបោះសំឡេងខ្លាំង ជាប់ឈ្មោះជាតារាសម្តែងស្រីវ័យក្មេងជួរមុខដែលមានភាពលេចធ្លោទាំងសមត្ថភាព និងរូបសម្ផស្សផងដែរ ។
យ៉ាងណាមិញកញ្ញា អាង សុជាតា គឺជាតារាសម្តែងវ៏យក្មេងមួយរូបកំពុងតែមានភាពល្បីល្បាញនិងមានសំឡេងគាំទ្រច្រើនខ្លាំងណាស់ ថ្វីត្បិតតែនៅក្មេងមែនពិតតែតារាស្រីរូបនេះមានដុងសិល្បៈតាំងពីតូចបច្ចុប្បន្នកំពុងតែក្តោបតំណែងតួរឯកនៅក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿងថែមទៀតផង ។
មិនត្រឹមតែមានសមត្ថភាពដ៏គួរឲ្យស្ងើចសរសើរនោះទេបើក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះវិញក៏មានភាពទាក់ទាញ និងស្រស់ស្អាតមិនធម្មតាដែរ ហើយថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី អាង សុជាតា បានបង្ហោះរូបថត ៣ សន្លឹកអមមកជាមួយនិងសារយ៉ាងខ្លីបែបនេះថា ៖ «បិទតែផ្លូវទេ តែបេះដូង me បើក»។
ក្រោយឃើញតារាស្រីរូបនេះបង្ហោះសារបើកបេះដូង បែបនេះហើយធ្វើឲ្យហ្វេនៗបុរសៗជ្រួលជ្រើមគ្រប់គ្នា ម្នាក់ៗបានចូលទៅធ្វើការ ខមមិននៅក្នុងផុសនោះថា ស្អាតណាស់ អាយដល ខ្លះទៀតថា សុំចូលបេះដូងម្នាក់ផង មានអ្នកខ្លះទៀតថា ហើយកាលបិទវិញ ខ្លះថា បិតបេះដូងដូចជាយូរដែរហើយ ចឹងសាកមើលសិន... ៕













