ពេលនេះនៅលើបណ្តាញសង្គមកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយមានការចែករំលែករូបថតជាច្រើនសន្លឹករបស់មន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលបានជូនទឹកប្រាក់មួយចំនួនទៅកាន់អ្នកដំណើរ២នាក់ប្តីប្រពន្ធដែលជិះម៉ូតូចាស់មួយគ្រឿង អត់ពាក់មួយសុវត្ថិភាព និងអស់កញ្ចក់ថែមទៀតផង ។
យ៉ាងណាមិញបន្ទាប់ពីទទួលថវិការបស់មន្ត្រីនគរបាលចរាចរណ៍ហើយ ប្តីប្រពន្ធទាំងពីរពិតជាមានការរំភើបចិត្តខ្លាំងណាស់ និងគ្មាអ្វីតបស្នងមានតែរការលើកដៃសំពះអរគុណទៅដល់លោកពូនគរបាលតែប៉ុណ្ណោះដែលមានចិត្តសន្តោះប្រណៃដល់ពួកគាត់ដែលកំពុងមានជីវភាពខ្វះខាត ។
យាងណាមិញក្រោយបានឃើញទង្វើរដ៏គួរឲ្យកក់ក្តៅរបស់មន្ត្រីចរាចរណ៍រូបនេះគាត់បង្ហាញក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋបែបនេះ ឃើញថាមានមហាជនជាច្រើនបានចេញមកសម្តែងការអរគុណជំនួសប្តីប្រពន្ធមួយគូនេះ និងថែមទាំងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវទង្វើរដ៏ប្រពៃមួយនេះ ៕ ប្រភពរូបភាព BKK News


