ជឿថាប្រិយមិត្តពិតជាបានដឹងហើយថា មាស សុខសោភា គឺជាតារាកំពូលតារាចម្រៀងស្រីមួយរូបដែលមានសម្លេងផ្អែមពិរោះ ស្រទន់ពោពេញទៅដោយទឹកដមហើយនាងអាចច្រៀងបានគ្រប់ទម្រង់មិនថាបុរាណឬក៏សម័យនោះទេ មិនត្រឹមតែប៉ុណ្ណោះរាល់បទចម្រៀងរបស់តារាស្រីរូបនេះ កាន់តែស្តាប់កាន់តែជក់ចិត្តផ្តិតអារម្មណ៍តែម្តង ។
ដោយឡែកមិនត្រឹមតែមានសមត្ថភាពដ៏គួរឲ្យស្ងប់ស្ងែងនោះទេ បើក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះក៏ស្រស់ស្អាតខ្លាំងណាស់ដែរ ទាំងទម្រង់មុខ កម្ពស់ និងរូបរាងគឺថានាងស្អាតតាំងពីក្មេងហើយនៅពេលបច្ចុប្បន្នទោះបីមានវ័យរាងជ្រេរបន្តិចមែន តែនៅពេលតែងខ្លួនម្តងសម្រស់របស់ មាស សុខសោភា នៅតែមានភាពទាក់ទាញ និងស្រស់ស្អាតគួរឲ្យចង់គយគន់ដដែល ។
យ៉ាងណាមិញថ្មីៗនេះ មាស សុខសោភា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម មើលទៅពិតជាស្អាតមែនទែន ពេលនាងបង្ហាញខ្លួននៅក្នុងឈុតមួយដែលមានការរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងពោពេញទៅដោយភាពទាក់ទាញខ្លាំងណាស់ សម្រាប់ឈុតមួយនះ ក្រោយឃើញបែបនេះហើយមានមហាជនជាច្រើនបានសរសើរពីសម្រស់របស់គ្រប់គ្នាផងដែរ ៕






