បាងកក ៖ ដូចដែលប្រិយមិត្តកម្ពុជាបានដឹងហើយថា លោក វណ្ណដា គឺជាតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះមួយរូបប្រចាំស្រុកខ្មែរ ហើយបទចម្រៀង Time To Rise របស់លោកជាមួយព្រឹទ្ធាចារ្យចាបុីដងវែលោកតា គង់ ណៃ បានផ្សព្វផ្សាយពីវប្បធម៍របស់ខ្មែរ ឲ្យជនជាតិបរទេសជាច្រើនកាន់តែស្គាល់ពីវប្បធម៍ខ្មែរកាន់តែច្បាស់ផងដែរ ។
យ៉ាងណាមិញថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ហ្វេនៗរបស់លោក ព្រោះតែលោក វណ្ណដា ត្រូវបានអញ្ជើញចូលរួមក្នុងការប្រគុំតន្ត្រីខ្នាតធំ នៅក្នុងប្រទេសថៃដែលមានឈ្មោះថា Big Mountain Music Festival នៅថ្ងៃទី ១០-១១ ខែធ្នូ ខាងមុខនេះ ។
គ្រាន់តែទទួលបានដំណឹងមួយនេះភ្លាមមានហ្វេនៗជាច្រើនបានសម្តែងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញវត្តមានតារារ៉េបខ្មែរយើង ឡើងសម្តែងនៅលើឆាកដ៏ធំនៅក្រៅប្រទេសបែបនេះ៕






