កម្សាន្ត ៖ មាស សុសោភា បានឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណែកសម្លេងគាំទ្រក៏ល្បីរន្ទឺខ្លាំងណាស់ដែរ មិនចាញ់តារាផ្សេងៗនោះទេ ។ លើសពីនេះទៅទៀតតារាចម្រៀង មាស សុសោភា មិនត្រឹមតែទទួលបានជោគជ័យខ្លាំងនៅក្នុងអាជីពសិល្បៈរបស់នាងទេ រីឯមុខជំនួញក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។
ដោយឡែកតោះបើយើងក្រឡេកមកមើលសម្រស់របស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះរូបនេះវិញ ពេលនេះនាងមានវ័យរាងជ្រេបន្តិចហើយតែអ្វីដែលធ្វើឲ្យហ្វេនមានការចាប់អារម្មណ៍ខ្លាំងនោះទេ តារាស្រីរូបនេះនៅតែមានសម្រស់ស្អាត និងក្មេងជាងវ័យ នៅពេលតែងខ្លួនម្តងៗនាងតែងតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់នាងគ្រប់គ្នាផងដែរ ។
ជាមួយគ្នានេះដែរមួយរយៈចុងក្រោយមកនេះគេតែងសង្គេតឃើញថា កំពូលតារាស្រីជួរមុខរូបនេះតែងតែបង្ហោះរូបថតថ្មីៗនិងប្លែកៗជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ហើយនៅក្នុងរូបថតជាច្រើនសន្លឹកនោះគេបានឃើញ មាស សុខសោភា បានបង្ហាញសម្រស់របស់នាងយ៉ាងជឿជាក់តែម្តង មើលទៅពិតជាស្រស់ស្អាតណាស់ ៕











