ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកូនស្រីបណ្តូលចិត្តរបស់ពិធីការិនីជើងចាស់អ្នកនាង សុឹម សូលីកា បានបង្ហោះរូបថត បង្អួតសម្រស់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនកំពុងតែភ្ញាក់ផ្អើលនិងសម្រស់របស់នាងផងដែរ ។
យ៉ាងណាមិញតាមរយៈរូបថតបង្អួតសម្រស់ប៉ុន្មាននសន្លឹកនេះបានបង្ហាញឲ្យឃើញច្បាស់ៗថា កូនស្រីរបស់អតីតពិធីការិនីរូបនេះពិតជាមានសម្រស់ ស្រស់ស្អាតខ្លាំងមិនចាញ់ម្តាយឡើយ មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់អ្នកនាង សុឹម សូលីកា មានកម្ពស់ខ្ពស់ស្រឡះ សាច់ឈានភ្លឺថ្លា និងមានទម្រង់កាត់ទៅម្តាយសឹងតែទាំងស្រុងទៅហើយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមិនចាញ់ម្តាយរបស់នាងកាលពីក្មេងឡើយ ។
បន្ទាប់ពីបានគយគន់សម្រស់របស់កូនស្រីអ្នកនាង សុឹម សូលីកា រួចហើយធ្វើឲ្យទស្សនិកជនជាច្រើនបានភ្ញាក់ព្រឺត និងលាន់មាត់សរសើរគ្រប់ៗគ្នាថា កូនស្រីរបស់អ្នកនាង សុឹម សូលីកា ពិតជាស្រស់ស្អាតខ្លាំងមែនទែន រូបរាងមុខមាត់មិនចាញ់តារាឡើយ ៕











