មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមាននារីម្នាក់បានសម្រេចចិត្ត បញ្ចប់ជីវិតរបស់ខ្លួនដោយការលេបថ្នាំ ដោយសារតែមានបញ្ហាផ្ទាល់ខ្លួនដែលមិនមាននរណាដឹងឡើយថាជាបញ្ហាអ្វី ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sophal Mane បានរៀបរាប់ទាំងក្តុកក្តួលដូច្នេះថា ៖« អូនស្អាតណាស់ប្អូនស្រីមិនគួរណាអូនគិតខ្លីទៅចោលបងៗម្ដាយនឹងប្អូនៗទេអូនទើបតែរៀបការហើយបាន 10ថ្ងែទេទៅចោលទាំងប្ដីទៀតមិនគួរបែបនេះទេសូមឱ្យជាតិក្រោយកុំគិតខ្លីដូចជាតិនេះសូមឱ្យអូនទៅឱ្យបានសុខមានជាតិក្រោយសូមឲ្យកើតក្លាយជាបងប្អូនល្អនឹងគ្នាទៀតណាប្អូនស្រី» ។
បន្ទាប់មកមានម្ចាស់ហ្វេសប៊ុកម្នាក់ទៀតមានឈ្មោះថា Ma Nav ក៏បានរៀបរាប់ដូច្នេះផងដែរថា ៖ «ដោយសារជំងឺផ្លូវចិត្តបានធ្វើអោយខ្ញុំបាត់បង់ប្អូនស្រីជីដូនមួយម្នាក់។ដែលគាត់ទើបទែរៀបការថ្ងៃទី20/10/2022ហើយបានបាត់ជីវិតនៅថ្ងៃទី31/10/2022។គាត់ជាមនុស្សល្អខ្លាំងណាស់ចំពោះគ្រួសារនឹងមនុស្សជុំវិញខ្លួន។
ជាកូនអ្នកក្រមករស់នៅភ្នំពេញជាមួយអ៊ុំស្រីដើម្បីបានរៀនសូត្រ។រៀនមិនបានប៉ុន្មានក៏ត្រូវឈប់ទៅរៀនវិញព្រោះមើលឃើញថាឱពុកម្ដាយក្រលំបាកពេកក៏ទៅធ្វើការរោងចក្រតែជាអកុសល់ធ្វើកាមិនបានប៉ុន្មានផងឪពុកក៏ស្លាប់អោយសាជំងឺ។
គាត់ក្លាយខ្លួនជាមេគ្រួសារមើលថែរម្តាយនឹងប្អូនៗ។គាត់តស៊ូណាស់រហូតមានលុយទិញដីធ្វើផ្ទះអោយម្តាយរស់បានស្រួលបួលនឹងគេ។មកដល់ពេលនឹងគាត់ក៏សំរាច់ចិត្តយកគូរជីវិតនឹងគេ។
តែរៀបការទើបតែបាន10ថ្ងៃទេគាត់ក៏សំលាប់ខ្លួនតើជាកំហុសអ្នកណាអ្នកណាធ្វើអោយប្អូនខ្ញុំស្លាប់មកដល់ពេលនេះខ្ញុំមិនទាន់ដឹងទេថាអ្នកណាធ្វើអោយគាត់គិតខ្លីដល់ថ្នាក់នឹងទេប្អូនមកប្រាប់បងសិនមកអ្នកណាធ្វើអ្វីប្អូន»៕










