កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់តារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា សាន្ត កុសុមៈ រួចមកហើយតាមរយៈការបង្ហាញសមត្ថភាពនៅក្នុងខ្សែភាពយន្តខ្មែរជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀតតារាស្រីរូបនេះមិនត្រឹមតែមានសមត្ថភាពនិងទេពកោសល្យដ៏គួរឲ្យកោតសរសើរនោះទេ បើក្រឡេកមកមើលសម្រស់របស់នាងវិញក៏ស្រស់ស្អាតមិនធម្មតាដែរ ។
យ៉ាងណាមិញថ្មីៗនេះឃើញថា កញ្ញា សាន្ត កុសុមៈ បានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីនាងបានថតរួបបង្អួតសម្រស់ជាមួយឡានទំនើបមួយគ្រឿងមើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ខ្លាំងមែនទែន ។
បន្ទាប់ពីបានឃើញតារាសម្តែងស្រីដ៏ស្រស់ស្អាតរូបនេះបង្ហោះរូបថតប៉ុន្មានសន្លឹកនេះហើយធ្វើឲ្យទស្សនិកជនក្មេងចាស់ដែលជាអ្នកគាំទ្ររូបនាងមានការកោតសរសើរយ៉ាងខ្លាំងផងដែរទៅលើរូបនាង ថានាងជាតារាស្រីម្នាក់ដែលល្អទាំងព្រម មានទាំងសមត្ថភាព និងចំណេះដឹងជ្រៅជ្រះ រួមទាំងរូបសម្ផស្ស ស្រស់ស្អាតទៀត ពិតជាគួរឲ្យច្រណែនមែនទែន ៕














