កម្សាន្ត ៖ ពិតណាស់អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា តារាស្រីរូបនេះឈានជើងប្រឡូកនៅក្នុងវិស័យចម្រៀងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមានចំនួនអ្នកគាំទ្រច្រើនសន្ធឹកផងដែរនៅក្នុងស្រុកខ្មែរ ។
ដោយឡែកថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានបុរសម្នាក់បានចូលទៅ និយាយពាក្យសម្តីមិនសមរម្យដាក់នាងរឿងប្តី ដូច្នេះថា ៖ «ប្តីប៉ុន្មានហើយ» ។ ស្រាប់តែភ្លាមនោះ ពេជ្រ សោភា ហាក់បីមិនសប្បាយចិត្តឡើយក៏ឆ្លើយតបទៅកាន់បុរសម្នាក់នោះវិញថា ៖ «ខ្ញុំចង់អោយបងក្លាយជាមនុស្សប្រុសល្អ បងជាប្រុសមុននិយាយត្រូវគិតចិត្តគេនឹងចិត្តម្តាយបងជាស្រីផង(គួរចេះអោយតម្លៃខ្លួនឯងដែលនាមជាប្រុស កុំខូចឈ្មោះគេជាប្រុសល្អ)សុំលេខបងមួយមកតេសួរម៉ង បើបងជាប្រុសពិតហើយបងច្បាស់ណាស់ចឹងមកនិយាយគ្នា ពាក្យថាប្តីម៉ានហើយនេះដូចធ្ងន់ដែរ ខ្ញុំចង់សួរបងថាដំណរពូជគ្រួសារបងធ្លាប់មានកាលែងលះទេបង?» ៕







