កម្សាន្ត ៖ រឿងជម្លោះប្តីប្រពន្ធរបស់ អេនមីន ជីង ចក់ ជាមួយនិង ទ្រិញ ផល្លា បានស្ងាត់ទៅអស់រយៈពេលជាច្រើនខែទៅហើយ បន្ទាប់ពី អេតមីន ជីង ចក់ បានដកពាក្យបណ្តឹងនិងលើកលែងកំហុសឲ្យប្រពន្ធគ្រប់យ៉ាងហើយសុខចិត្តរួមរស់ជាមួយគ្នាវិញព្រោះតែចិត្តនៅស្រឡាញ់ ។
ដោយឡែកថ្មីៗនេះស្រាប់តែផ្ទុះរឿងជាថ្មី បន្ទាប់ពីជីងចក់ ត្រូវបានប្រពន្ធយកទូរស័ព្ទគប់បែកចិញ្ចេីមខាងឆ្វេង ហូរឈាម ផ្អេីលដល់សន្តិសុខចុះសួរនាំ នៅចំណតឡានផ្សារទំនេីបមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ លោក ជឿន ប៊ុនចក់ បានទៅព្យាបាលរបួសនៅគ្លីនិកឯកជនមួយកន្លែង ដោយក្រុមគ្រូពេទ្យដេរបួសចំនួន៥ថ្នេរផងដែរ ៕







