ប្រិយមិត្តជាច្រើនតាមដានកម្មវិធី Miss Grand International 2022 ប្រាកដជាបានជ្រាបហើយថា កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្មវិធី Miss Grand International 2022 ដែលរៀបចំការប្រកួតយ៉ាងស្វីតស្វាញអស់រយៈពេញមួយខែពេញ នៅកោះបាលី និង ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយឆ្នាំនេះ ម្ចាស់មកុដ បានទៅលើ Miss Grand មកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin។



កញ្ញាពេជ្រ វត្តីសារ៉ាវឌី្ឍ ពិតជាមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាឡើយហើយឆ្នាំនេះនាងមានអាយុទើបតែ២៣ឆ្នាំ ទម្ងន់៥៥ គ.ក្រ ,កម្ពស់១,៧៧ម៉ែត្រ ,ទំហ៊ុំដើមទ្រូង៣៦,ទំហ៊ុំចង្កេះ២៤ និងទំហ៊ុំត្រគាក៣៨ ។ យ៉ាងណាមិញដោយសារតែមានរូបរាងស្តង់ដា និងមានរូបសម្ផស្សស្រស់ស្អាតស្រាប់នោះទើបធ្វើឲ្យបវរកញ្ញារូបនេះងាយស្រួលនៅក្នុងការតុបតែងខ្លួនមែនទែន ដាក់ឈុតអ្វីក៏ស្អាត ដាក់ឈុតអ្វីក៏សម ហើយអាចតែងបានគ្រប់ទម្រង់មិនថាសម័យឬក៏បុរាណឡើយ ។
ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ បរវកញ្ញា ពេជ្រ វត្តីសារ៉ាវឌី្ឍ បានតំណែងលំដាប់រងទី ៥ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនខ្មែរ ។ ដោយឡែក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារថា "មោទនភាពរបស់នាងខ្ញុំគឺនាងខ្ញុំអាចកើតជាកូនខ្មែរ រស់នៅក្រោមម្លប់នៃប្រទេសកម្ពុជា កាន់ទង់ជាតិកម្ពុជាទៅឆាកអន្តរជាតិ និងនាំយកភាពជោគជ័យមកកាន់ប្រទេសវិញ"៕














































